Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើការកសាង និងអភិវឌ្ឍប្រព័ន្ធ SARMIS របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកសាង និងអភិវឌ្ឍប្រព័ន្ធ SARMIS របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីទទួលបានធាតុចូលបន្ថែមក្នុងការតម្រង់ទិសលើការកសាង និងអភិវឌ្ឍប្រព័ន្ធ SAM សម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាពេលខាងមុខ និងការត្រៀមធ្វើសន្ធានកម្មប្រព័ន្ធទាំងពីរប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព។