ប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី បានអញ្ជើញចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងច្បាប់ដែលក្រុមការងារបច្ចេកទេសបានរៀបចំរួចរាល់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាព ក៏ដូចជាដើម្បីពន្លឿនរៀបចំបញ្ចប់សេចក្ដីព្រាងច្បាប់នេះនាដំណាច់ឆ្នាំ២០២១។