Comment are off
ពិធីបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២១” ជូនថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័ន
នាព្រឹកថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១, តាមប្រព័ន្ធអនឡាញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២១” ជូនថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័ន ពាក់ព័ន្ធទៅនឹងៈ នីតិវិធីនៃការរៀបចំថវិកា, គណនេយ្យសាធារណៈ, នីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ក្នុងគោលបំណងពង្រឹងពង្រីក ចំណេះដឹង និង សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។