កិច្ចប្រជុំពិភាក្សាលើការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, អគ្គលេខាធិការដ្ឋានក្នុងនាមជាក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ អនុលោមតាមសារាចរលេខ០០៤ សហវ.អថ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពីក្រុមការងារថវិកានៃគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាលក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជួបពិភាក្សាជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសតំំណាងអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ លើសំណើសុំកិច្ចសហការសម្របសម្រួល និងបញ្ជាក់បន្ថែមក្នុងកម្រិតបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តតាមខ្លឹមសារសារាចរ ក៏ដូចបង្ហាញពីការងារបន្តដែលគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងត្រូវអនុវត្តអនុលោមតាមសារាចរលេខ០០៤ សំដៅឱ្យការធ្វើវិចារណកម្ម និងការអនុវត្តថវិកាប្រចាំឆ្នាំ២០២១របស់គ្រប់អង្គភាពប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។