កិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តប្រណីត សម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១
នារសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តប្រណីត សម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និងអគ្គនាយកដ្ឋានថវិកា ព្រមទាំងតំណាងក្រុមហ៊ុន Royal Cambodia Limousine Services Co., Ltd ។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើការផ្គត់ផ្គង់សេវារថយន្តប្រណីត ស្របតាមបទដ្ឋានពិធីការ និងការការពារសន្តិសុខកម្រិតខ្ពស់ ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរថយន្តដែលមានស្រាប់ ចៀសវាងការនាំចូលបន្ថែម ៕