កិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) សម្រាប់ការប្រមូលចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Online Zoom, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) សម្រាប់ការប្រមូលចំណូលមិនមែនសារពើពន្ធ ដោយមានការអញ្ជើញចូលរួមពីតំណាងនៃអគ្គនាយកដ្ឋានពាក់ព័ន្ធដូចជា អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, និយ័តករគណនេយ្យនិងសវនកម្ម, ក្រុមការងារវាយតម្លៃសមិទ្ធកម្មនិងផ្ដល់ការលើកទឹកចិត្ត នៃកសហវ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជំរុញការអនុវត្តសារាចរលេខ០១០ សហវ.អល ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក (e-Payment) សម្រាប់ការប្រមូលចំណូលមិនមែនសារពើពន្ធ ជំហានទី១ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។