កិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាប្រឈមការអនុវត្តការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្
នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Online “Zoom”, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាប្រឈមការអនុវត្តការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន និង អ.ទ.ច ផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើរបៀបវារៈចំនួន ២ គឺ ១.ការដោះស្រាយបញ្ហាប្រឈមនានាលើការអនុវត្តការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ របស់មន្ទីរ សហវ រាជធានី-ខេត្ត និង ២.កិច្ចពិភាក្សាអំពីកិច្ចដំណើការ និងទិសដៅអនាគតប្រព័ន្ធ SARMIS របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដើម្បីបានធាតុចូលបន្ថែម និងទិសដៅនៃការកសាងអភិវឌ្ឍប្រព័ន្ធទៅថ្ងៃខាងមុខ។