កិច្ចប្រជុំពិភាក្សាលើសំណើសុំលើកទឹកចិត្ត លើការនាំចូលនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខារ សម្ភារសំណង់ និង សម្ភារបំពាក់ របស់ក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD សម្រាប់គម្រោងសាងសង់ និង អាជីវកម្មសណ្ឋាគារផ្កាយ ៥ នៅខេត្តព្រះសីហនុ
នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំលើកទឹកចិត្ត លើការនាំចូលនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខារ សម្ភារសំណង់ និង សម្ភារបំពាក់ របស់ក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD សម្រាប់គម្រោងសាងសង់ និង អាជីវកម្មសណ្ឋាគារផ្កាយ ៥ នៅខេត្តព្រះសីហនុ ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងសមាជិកក្រុមការងារ ។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាលើលទ្ធភាពផ្តល់ការលើកទឹកចិត្ត ដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគឲ្យបានឆាប់ និងជំរុញ សកម្មភាពសេដ្ឋកិច្ច ព្រមទាំងត្រៀមចូលរួមការអភិវឌ្ឍវិស័យទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ- ១៩ ដោយថ្លឹងថ្លែងផងដែរអំពីចំណូលរដ្ឋ ។