កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ក្នុងអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការ
នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣:០០នាទីរសៀល នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា អគ្គលេខាធិការ នៃ អ.គ.ហ, បានដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ក្នុងអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ។
In November 26th, 2020 at 3:00 PM, at Ministry of Foreign Affair and International Cooperation, His Excellency Meas Soksensan, Secretary General of the Ministry of Economy and Finance and Deputy Secretary General of General Secretariat of Public Financial Management Reform Steering Committee (GSC), on behalf of His Excellency Ros Seilava, Secretary General of GSC, has led a MEF delegation team to join the meeting of Cambodia-European Union 11th Joint Committee on “Sub-group on Cooperation” via Video Conference.