Comment are off
កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់អង្គភាព នៃអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ ក្រៅកែទម្រង់ និងការងារប្រចាំថ្ងៃ ដែលបានអនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ ព្រមទាំងដើម្បីដាក់ចេញនូវផែនការអនុវត្តការងារសម្រាប់អនុវត្តបន្ត។