កិច្ចប្រជុំលើកទី១ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផ.ម.ក
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក), ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផ.ម.ក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និងមន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ផ.ម.ក មួយចំនួន។អង្គប្រជុំបានពិនិត្យ ពិភាក្សា និង អនុម័តលើរបៀបវារៈមួយចំនួនដែលសុទ្ធតែជាសកម្មភាពគាំទ្រដល់ការងារ និង កម្មវិធីអភិវឌ្ឍផ្សារមូលបត្រកម្ពុជា រួមទាំងលទ្ធផលការងារត្រីមាសទី១ ទី២ និង ទី៣ នៃឆ្នាំ២០២០, គម្រោងថវិកាប្រចាំឆ្នាំ២០២១ និង ការគិតគូរពីវិសោធនកម្មលក្ខន្តិកៈនៃ ផ.ម.ក ផងដែរ។គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន ផ.ម.ក បានទទួលចុះបញ្ជីក្រុមហ៊ុនចំនួន១៣ ដែលរួមមាន ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន៧ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន៦ ។