ការនាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងថវិកាកសាងមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំងពីរក្នុងឃុំព្រែកតាមាក់ គឺវត្តសុវណ្ណវតី និងវត្តសិរីសាគរ
នាព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ នៅឃុំព្រែកតាមាក់, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ និងលោកជំទាវ ព្រមទាំងសហការីដែលជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងថវិកាកសាងមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំងពីរក្នុងឃុំព្រែកតាមាក់ គឺវត្តសុវណ្ណវតី និងវត្តសិរីសាគរ ក្នុងឱកាសដែលពិធីបុណ្យចូលព្រះវស្សានឹងចូលមកដល់ចាប់ពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២០ ខាងមុខនេះតទៅ។ សកម្មភាពនេះគឺជាការចូលរួមចំណែកលើកស្ទួយការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយឆ្លៀតក្នុងឳកាសនេះដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានពាំនាំនូវមតិផ្ដាំផ្ញើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ព្រះសង្ឃ អាចារ្យ យាយជី តាជី ពាក់ព័ន្ធនឹងការបន្តយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពប្រចាំថ្ងៃឱ្យបានល្អជាប្រចាំ និងការបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។