កិច្ចប្រជុំសំណេះសំណាលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃឃុំព្រែកតាមាក់
នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម, បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាន ចូលរួមក្នុងកិច្ចប្រជុំសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលមានសមត្ថកិច្ចពាក់ព័ន្ធការចូលរួមគាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍន៍ឃុំព្រែកតាមាក់ ក្នុងគោលដៅគិតគូរបន្ថែមលើការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានា លើការងារអាទិភាពមួយចំនួន ដែលក្រុមការងារត្រូវដោះស្រាយ ជូនប្រជាពលរដ្ឋក្នុងឃុំ បន្ទាប់ពីវេទិកាសាធារណៈ។