កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់វិនិយោគនិងច្បាប់តំបន់សេដ្ឋកិច្ចពិសេស
នារសៀលថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំសម្របសម្រួលប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់វិនិយោគនិងច្បាប់តំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ និង មន្ត្រីស្រាវជ្រាវ។ កិច្ចប្រជុំនេះមានគោលបំណងធ្វើឱ្យច្បាប់ទាំងពីរខាងលើនេះក្លាយទៅជាឧបករណ៍ទាក់ទាញការវិនិយោគ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ជាលទ្ធផល ក្រុមការងារបានកែសម្រួលនិងស្នើបន្ថែមធាតុចូលមួយចំនួនដើម្បីឱ្យការលើកទឹកចិត្តដល់វិនិយោគិនឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែង និង ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។