កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងគណៈកម្មការវាយតម្លៃឯកសារដេញ ពិភាក្សាបន្ថែមលើលទ្ធផលនៃការដេញថ្លៃកញ្ចប់ “មុខងារពាក់ព័ន្ធនឹងកិច្ចលទ្ធកម្ម” និង “មុខងាររៀបចំផែនការថវិកា”
នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យនិងគណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និងសេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំសម្របសម្រួលប្រជុំគណៈកម្មការត្រួតពិនិត្យ និងគណៈកម្មការវាយតម្លៃឯកសារដេញ ពិភាក្សាបន្ថែមលើលទ្ធផលនៃការដេញថ្លៃកញ្ចប់ “មុខងារពាក់ព័ន្ធនឹងកិច្ចលទ្ធកម្ម” និង “មុខងាររៀបចំផែនការថវិកា”។ ដោយមានការចូលរួមពីសមាជិកគណៈកម្មការ តំណាងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានគ្រប់គ្រងបំណុលនិងសហប្រតិបត្តិការអន្តរជាតិ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។