Comment are off
កិច្ចប្រជុំស្តីការប្រឡងប្រជែងផ្លាស់ប្តូរប្រភេទក្របខណ្ឌមន្រ្តីផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឡង បានដឹកនាំកិច្ចប្រជុំស្តីការប្រឡងប្រជែងផ្លាស់ប្តូរប្រភេទក្របខណ្ឌមន្រ្តីផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមុខងារសាធារណ, ឯកឧត្តមអគ្គលេខាធិការក្រសួង និង សមាជិក សមាជិកានៃគណៈកម្មការប្រឡង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើលក្ខខណ្ឌរបស់បេក្ខជនដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមប្រឡង និង ការងារផ្សេងៗសម្រាប់ការងាររៀបចំប្រឡងឱ្យបានឆាប់ ។