កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
នារសៀលថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានដឹកនាំសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមអគ្គលេខាធិការ និងតំណាងក្រុមការងារថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗ÷
១.ជំរុញនិងធានានូវការអនុវត្តថវិកាឱ្យបានចំគោលដៅ
២.ពង្រឹងបន្ថែមនិងពន្យល់ណែនាំអំពីវិធានការចាំបាច់នានា ក្នុងការអនុវត្តចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២០
៣.បង្កើនគណនេយ្យភាពនិងការទទួលខុសត្រូវលើការអនុវត្តថវិការបស់អង្គភាពថវិកា ។
៤.ធ្វើបទបង្ហាញអំពីតួលេខបឋមនៃការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។