Comment are off
វេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០
នាព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងសហការីដែលជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ ដែលត្រូវបានរៀបចំឡើងដើម្បីបញ្ជា្របការយល់ដឹងពីស្ថានភាពនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ជូនដល់មន្ត្រីរាជការនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សិស្សនិស្សិតមកពីតាមបណ្ដាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ព្រមទាំងសាធារណជនដែលមានបំណងចង់យល់ដឹងបន្ថែមពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ព្រះរាជាណាចក្រកម្ពុជា។