សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”
នាថ្ងៃ ពុធ ១៣ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលបាន និងំុងប្រើប្រាស់ប្រព័ន្ធ FMIS រួមទាំងាងដូអភិវ្ឍសរុបប្រមាណ ៣៥០ រូប។
គោលបំណងសំខាន់នៃការរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់នេះគឺ ទី១-ផ្សព្វផ្សាយនូវការដាក់ឱ្យអនុវត្តសាកល្បងនីតិវិធីតម្រង់ទថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស និង ទូទាត់ត្រង់ ដែលមានវេទយិតភាពទាបក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅឆ្នាំ ២០២០ នេះ និង បន្តជំរុញការអនុវត្តទៅកាន់ក្រសួង-ស្ថាប័នផ្សេងៗទៀតនៅឆ្នាំបន្តបន្ទាប់
ទី២-ប្រមូលធាតុចូលគន្លឹះបន្ថែមពីក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍ លើការរៀបចំផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងរឆ្ា២០២០-២០២៥ ឱ្យកាន់តែល្អ និង គ្រប់ជ្រុងជ្រោយ និងបន្ស៊ីគ្នាជាមួយនឹងផែនការយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរប្រកបដោយភាពប្រទាក់ក្រឡាគ្នា មុននឹងអនុម័តដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២០ នេះ។