Comment are off
កិច្ចប្រជុំ ដោយមានការចូលរួមដោយឯកឧត្តមអនុរដ្ឋលេខាធិការ និង សមាជិកក្រុមការងារមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ
នារសៀលថ្ងៃអង្គារទី ១៤ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមកាងអន្តរក្រសួងរៀបចំនិងលើកទឹកចិត្តគម្រោងចំណតសាធារណៈ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំ ដោយមានការចូលរួមដោយឯកឧត្តមអនុរដ្ឋលេខាធិការ និង សមាជិកក្រុមការងារមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ពីរ គឺការកំណត់ទីតាំងនិងប្លង់មេសម្រាប់រៀបចំចំណតសាធារណៈ និង ការផ្តល់ការលើកទឹកចិត្តសម្រាប់ការវិនិយោគលើការសាងសង់និងគ្រប់គ្រងចំណតសាធារណៈ។ ាទ្ធផល កិច្ចប្រជុំបានសម្រេចនូវគោលការណ៍លើកទឹកចិត្តគោលមួយចំនួន និង កំណត់លក្ខណៈវិនិច្ឆ័យចម្បងសម្រាប់ការវិនិយោគដែលអាចទទួលបានការលើកទឹកចិត្ត។