សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)
នាព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងទម្រង់របាយការណ៍អនុសាសន៍ ១១ ចំណុច របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ កែវ ចរិយា អនុប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងក្រុមការងារស្ត្រីនៃគរ់ង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើងរវាងក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីចែករំលែកព័ត៌មានឱ្យបានកាន់តែទូលំទូលាយពីការអនុវត្តអនុសញ្ញា CEDAW និងចូលរួមគាំទ្រលើកកម្ពស់សមភាពេនឌ័រសម្រាប់មន្ត្រីរាជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយែាន្រសិទ្ធភាពបន្ថែមទៀត។