កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃគ្រប់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋានទាំងអស់
នាថ្ងៃពុធ ១៥កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារសង្គហៈមិត្ត ខេត្តកែប, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃគ្រប់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋានទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៣ គឺ៖
១. ពិនិត្យវឌ្ឍនភាពការងារ, ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់អង្គភាពដែលបានជួបប្រទះក្នុងការអនុវត្តការងារដែលជាសមត្ថកិច្ចរបស់ខ្លួន ក្នុងឆ្នាំ ២០១៩ នេះ
២.រៀបចំផែនការការងារ និងកំណត់ទិសដៅជាយុទ្ធសាស្ត្របន្ត សម្រាប់ឆ្នាំ ២០២០ ខាងមុខ
៣. ផ្សេងៗ ។