Comment are off
កិច្ចប្រជុំក្រុមការងារផ្នែកទី១ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នាព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំនិងលើកទឹកចិត្តគម្រោងចំណតសាធារណៈ បានដឹកនាំកិច្ចប្ំក្រុមការងារផ្នែកទី១ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីគោលការណ៍រួមក្នុងការលើកទឹកចិត្តចំពោះគម្រោងវិនិយោគចំណតសាធារណៈ ក្នុងគោលបំណងជំរុញឱ្យមានការវិនិយោគលើចំណតសាធារណៈដើម្បីកាត់បន្ថយការកកស្ទះចរាចារណ៍ក្នុងរាជធានីភ្នំពេញ ។