កសិក្ខាសាលាថ្នាក់ជាតិស្តីពី វិធានការមិនមែនពន្ធសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ និងទស្សនវិស័យគោលនយោបាយពាណិជ្ជកម្មកម្ពុជា
នាព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្រុងសៀមរាប, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិវិធានការមិនមែនពន្ធ និង និហិតដ្ឋានជាតិព័ត៌មាន ពាក់ព័ន្ធនឹងពាណិជ្ជកម្ម បានដឹកនាំបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី វិធានការមិនមែនពន្ធសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ និងទស្សនវិស័យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ, មន្ត្រីបង្គោល និង តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលដៅពង្រឹងបន្ថែមនូវចំណេះដឹង និង សមត្ថភាពរបស់មន្ត្រីបង្គោលពាក់ព័ន្ធនឹងវិធានការមិនមែនពន្ធ សំដៅរួមចំណែកថែរក្សា និង ការពារសុខុមាលភាព, សុវត្ថិភាពរបស់អ្នកប្រើប្រាស់, កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន, ធានាបាននូវលក្ខខណ្ឌងាយស្រួលសម្រាប់ពាណិជ្ជកម្មផងដែរ។