Comment are off
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារកាត់បន្ថយនីតិវិធីនៃការទូទាត់ត្រង់លើមុខសញ្ញាចំណាយដែលមានហានិភ័យ និងវេទយិតភាពទាប ជំហានទី២
នាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានអនុក្រុមការងារកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារ នៃ FMIS បានដឹកនាំសម្របសម្រួលកិច្ចប្រជុំអនុក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន និងសមាជិកអនុក្រុមការងារទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលដៅបន្តតាមដាន ជំរុញ និងពិនិត្យលើវឌ្ឍនភាពការងារកាត់បន្ថយនីតិវិធីនៃការទូទាត់ត្រង់លើមុខសញ្ញាចំណាយដែលមានហានិភ័យ និងវេទយិតភាពទាប ជំហានទី២ ដើម្បីឈានដល់ការរៀបចំសំណើសុំកែសម្រួលនីតិវិធី ដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។