ការទទួលជួបតំណាងធនាគារពិភពលោក (World Bank) និងសហគមន៍អ៊ឺរ៉ុប
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបតំណាងធនាគារពិភពលោក (World Bank) និងសហគមន៍អ៊ឺរ៉ុបនៅថ្ងៃ ចន្ទ ១០រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ក្នុងគោលបំណងពិភាក្សាអំពីការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តគម្រោង FMIS ពិសេសផ្តោតទៅលើការគ្រប់គ្រងការផ្លាស់ប្តូរ។
ធនាគារពិភពលោក នឹងជួយប្រឹក្សា និងតម្រង់ទិសបន្ថែមលើការងារគ្រប់គ្រងការផ្លាស់ប្តូរក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យចំគោលដៅ និងសមស្របទៅកាន់ក្រសួង-ស្ថាប័ន ដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMISពិសេសលើការកែសម្រួលនីតិវិធីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា បេសកម្មនេះមានរយៈពេលពីរសប្តាហ៍ នឹងគ្រោងជួបជាមួយក្រសួង-ស្ថាប័នដែលបានអនុវត្តប្រព័ន្ធ FMIS កាលពីឆ្នាំ ២០១៨ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង រុក្ខាប្រមាញ់ និង ក្រសួងបរិស្ថាន ដើម្បីស្វែងយល់បន្ថែមពីការអនុវត្ត ក៏ដូចជាតម្រូវការក្នុងការអនុវត្តប្រព័ន្ធ FMIS៕