Comment are off
ពិធីបើកវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពី វិធាន និងបទប្បញ្ញត្តិ ស្ដីពីលទ្ធកម្មសាធារណៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពី វិធាន និងបទប្បញ្ញត្តិ ស្ដីពីលទ្ធកម្មសាធារណៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយជូនដល់សិក្ខាកាមគោលដៅជាមន្ត្រីលទ្ធកម្មចំនួន ១៦២ នាក់ មកពីក្រសួងចំនួន ៤ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់សិក្ខាកាម ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និងចីរភាព។