កិច្ចប្រជុំស្ដីពី ការអនុវត្តការងាររបស់សហគមន៍ផ្សារ ដែលដឹកនាំដោយគណៈអាជីវករ ក្នុងឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម
នាព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ នៅសាលាខេត្តកំពង់ចាម, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពី ការអនុវត្តការងាររបស់សហគមន៍ផ្សារ ដែលដឹកនាំដោយគណៈអាជីវករ ក្នុងឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម អ៊ុំភឿន គុណវឌ្ឍ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ដែលដឹកនាំដោយលោកអគ្គនាយករង ប៊ុន បុណ្ណារិទ្ធ, គ្រប់អភិបាលក្រុង ស្រុក នៃខេត្តកំពង់ចាម, តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម, ក្រុមការងារផ្នែកហិរញ្ញវត្ថុសាលាខេត្តកំពង់ចាម និងគណៈអាជីវករគ្រប់ផ្សារទាំងអស់ក្នុងខេត្ត។ ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ គឺមានគោលបំណងធ្វើការសិក្សាផ្ទាល់ពីបទពិសោធន៍នៃការអនុវត្តយន្តការគ្រប់គ្រងផ្សារដោយខ្លួនឯងពីសំណាក់គណៈអាជីវករ ដែលរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកផ្សារក្នុងខេត្តកំពង់ចាម ដើម្បីអនុវត្តសាកល្បង ។