Comment are off
កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំសារាចរណែនាំការប្រឡងប្រជែងដើម្បីប្ដូរប្រភេទក្របខណ្ឌមន្ត្រីរាជការស៊ីវិលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងមុខងារសាធារណៈ, ឯកឧត្តមអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី ដែលជាមន្ត្រីជំនាញទទួលបន្ទុកផ្នែកបុគ្គលិករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមប្រជុំពិភាក្សាស្ដីពីការរៀបចំសារាចរណែនាំការប្រឡងប្រជែងដើម្បីប្ដូរប្រភេទក្របខណ្ឌមន្ត្រីរាជការស៊ីវិលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងមុខងារសាធារណៈមួយចំនួនទៀតផងដែរ។