ការទទួលជួបលោកទីប្រឹក្សា Mark Silins ដែលជាជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS ជំហានទី ២
នាព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានអនុក្រុមការងារទទួលបន្ទុកកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារ នៃក្រុមការងារគ្រប់គ្រងគ្រងគម្រោង FMIS បានទទួលជួបលោកទីប្រឹក្សា Mark Silins ដែលជាជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS ជំហានទី ២ ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកអនុក្រុមការងារ ព្រមទាំងលេខាធិការដ្ឋាន FMIS ផងដែរ។ ជំនួបពិភាក្សានេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សាពីវឌ្ឍនភាពការអនុវត្តគម្រោង FMIS ជំហាទី ២ ក៏ដូចជាដើម្បីទទួលយកនូវបទពិសោធន៍ល្អពាក់ព័ន្ធនឹងការអនុវត្តគម្រោងពីលោក Mark Silins ដែលជាអ្នកជំនាញលើផ្នែកនេះផ្ទាល់ ក្នុងគោលដៅយកមកធ្វើការអភិវឌ្ឍ និងកែលម្អ ឱ្យកាន់តែអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។