កិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ ២០២០ កម្រិតថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ ២០២០ កម្រិតថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីឱ្យគ្រប់អង្គភាពធ្វើការការពារគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនដែលបានគ្រោងមក ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងសុក្រឹតភាពនៃការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ ២០២០ ឱ្យកាន់តែមានគុណភាព គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តទៅបានដោយរលូនប្រកបដោយសមិទ្ធផលខ្ពស់។