Comment are off
កិច្ចប្រជុំអនុក្រុមការងារពិភាក្សាលើនីតិវិធីអនុវត្តការងារលើការទូទាត់បៀវត្ស
នាព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានអនុក្រុមការងារកែលម្អនិងតម្រង់ទិសនីតិវិធីអនុវត្តការងារ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលដឹកនាំកិច្ចប្រជុំអនុក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន និងសមាជិក នៃអនុក្រុមការងារទាំងអស់ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១.ការបង្ហាញ និងពិភាក្សាលើនីតិវិធីអនុវត្តការងារលើការទូទាត់បៀវត្ស
២.ពិភាក្សាលើលំដាប់នៃមុខសញ្ញាចំណាយទូទាត់ត្រង់ដែលត្រូវធ្វើការសិក្សានីតិវិធីអនុវត្តការងារបន្ត
៣.ពិភាក្សាលើការរៀបចំផែនការនៃការរៀបចំកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារ
៤.ផ្សេងៗ ។