កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមការងារថវិកានៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើគម្រោងផែនការចំណូល-ចំណាយ ឆ្នាំ ២០២០ របស់គ្រប់អង្គភាព
នាព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជាមួយក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានថវិកា រៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមការងារថវិកានៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើគម្រោងផែនការចំណូល-ចំណាយ ឆ្នាំ ២០២០ របស់គ្រប់អង្គភាព ដែលបានរៀបចំមក ក្នុងគោលដៅធ្វើការសម្អាត និងកែសម្រួលបន្ថែមឱ្យកាន់តែមានលក្ខណៈត្រឹមត្រូវ, គ្រប់ជ្រុងជ្រោយ ព្រមទាំងអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ មុននឹងឈានដល់កិច្ចប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួងលើគម្រោងថវិកាឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនៅកំឡុងខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ។