ការទទួលជួប ឯកឧត្តមបណ្ឌិត Mohamed Ghassan Mohamed Adnan Shaikho ជាឯកអគ្គរាជទូតតែងតាំងថ្មី របស់ព្រះរាជាណាចក្របារ៉ែន ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃសុក្រ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅវេលាម៉ោង ២:៣០ រសៀល នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានទទួលជួប ឯកឧត្តមបណ្ឌិត Mohamed Ghassan Mohamed Adnan Shaikho ជាឯកអគ្គរាជទូតតែងតាំងថ្មី របស់ព្រះរាជាណាចក្របារ៉ែន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះមានគោលបំណងចម្បង ដើម្បីស្វែងយល់ពីបរិការណ៍និងដំណើរវិវឌ្ឍនៃវិស័យសេដ្ឋកិច្ច តាមរយៈកិច្ចការកែទម្រង់របស់រាជរដ្ឋាភិបាល និង ពិភាក្សាពីលទ្ធភាពស្វែងរកកិច្ចសហការក្នុងការធ្វើវិនិយោគរវាងរាជាណាចត្រទាំងពីរ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញពីកត្តាគន្លឹះសេដ្ឋកិច្ចមួយចំនួន និងកិច្ចដំណើរការក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមជាមួយបរិយាកាសអំណោយផលនិងការជួយគាំទ្រពីរាជរដ្ឋាភិបាលក្នុងការធ្វើវិនិយោគនៅកម្ពុជា ។ ចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជូនសៀវភៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដល់ឯកឧត្តមបណ្ឌិតឯកអគ្គរាជទូត សម្រាប់ស្វែងយល់លម្អិតពីយុទ្ធសាស្ត្រក្នុងកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ។