Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពការងារពាក់ព័ន្ធការសាងសង់អគាររដ្ឋបាលខេត្តព្រៃវែង មានសាលប្រជុំ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញរដ្ឋបាលខេត្តព្រៃវែង
នាព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពការងារពាក់ព័ន្ធការសាងសង់អគាររដ្ឋបាលខេត្តព្រៃវែង មានសាលប្រជុំ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញរដ្ឋបាលខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់តំណាងអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។