Comment are off
ការទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council “EU-ABC”) ដឹកនាំដោយ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council “EU-ABC”) ដឹកនាំដោយ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ដើម្បីពិភាក្សា និងស្វែង យល់អំពីស្ថានភាព និង កាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្ម ជាពិសេស ការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុបមកកាន់កម្ពុជា នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩, នាទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ