Comment are off
ការដឹកនាំ និងសម្របសម្រួលគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការអន្តរក្រសួងដើម្បីដឹកនាំ និងសម្របសម្រួលគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ, កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ