ការជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវ Agnès PANNIER-RUNACHER រដ្ឋលេខាធិការ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវ Agnès PANNIER-RUNACHER រដ្ឋលេខាធិការ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ដើម្បីពិភាក្សាអំពីការបន្តជំរុញ និង ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី កម្ពុជា-បារាំង, នាថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង, ទីក្រុងប៉ារីស,សាធារណរដ្ឋបារាំង, ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “ចីរភាពបំណុល សម្រាប់ចីរភាពកំណើនៈ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (High Level Conference on Sustainable Debt for Sustainable Growth: Sound Financing for Development)”។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ