កិច្ចប្រជុំពិភាក្សាស្ដីពីបញ្ហាប្រឈមនានាក្នុងការអនុវត្តថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីបញ្ហាប្រឈមនានាក្នុងការអនុវត្តថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមដែលបានជួបប្រទះក្នុងការអនុវត្តថវិកាកម្មវិធីកន្លងមក ដើម្បីឱ្យការអនុវត្តថវិកាកម្មវិធីឆ្នាំ២០១៩ដំណើរការបានកាន់តែរលូន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពខ្ពស់ ដោយបានពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖
១. ការងារលទ្ធកម្ម
២. ការចុះឥណទានរជ្ជទេយ្យបុរេប្រទាន និងឥណទានរជ្ជទេយ្យបុរេប្រទានកែតម្រូវ ក្នុងប្រព័ន្ធ FMIS
៣. ការចុះឥណទាននិយ័តកម្ម ក្នុងប្រព័ន្ធ FMIS
៤. ផ្សេងៗ