Comment are off
ការជួបពិភាក្សា និងធ្វើបទបង្ហាញពីរបាយការណ៍ពង្រាង លើការសិក្សាស្ដីពីការចូលរួមជាសាធារណៈនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
នាព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារ ព្រមទាំងតំណាងនៃអគ្គនាយកដ្ឋានថវិកា បានអញ្ជើញទទួលជួបពិភាក្សា និងធ្វើបទបង្ហាញពីរបាយការណ៍ពង្រាង លើការសិក្សាស្ដីពីការចូលរួមជាសាធារណៈនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជូនដល់លោកនាយកប្រតិបត្តិ និងក្រុមការងារ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា។