Comment are off
ការអនុញ្ញាត ឱ្យគណៈប្រតិភូជាន់ ខ្ពស់នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ដឹកនាំដោយលោកជំទាវ Katrin Westling Palm អគ្គនាយកនៃទីភ្នាក់ងារពន្ធដារ ស៊ុយអែត ចូលជួបសម្តែងការគួរសម
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យគណៈប្រតិភូជាន់ ខ្ពស់នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ដឹកនាំដោយលោកជំទាវ Katrin Westling Palm អគ្គនាយកនៃទីភ្នាក់ងារពន្ធដារ ស៊ុយអែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩, នាវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួង ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ