Comment are off
កិច្ចប្រជុំផ្ទៃក្នុងប្រចាំឆ្នាំ២០១៨ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៥កើត ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំឆ្នាំ២០១៨ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់នាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ និងការងារប្រចាំថ្ងៃ ដែលបានអនុវត្តក្នុងឆ្នាំ ២០១៨ កន្លងមក ព្រមទាំងដើម្បីដាក់ចេញនូវផែនការអនុវត្តការងារសម្រាប់អនុវត្តបន្តផងដែរ។