កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំស្ដង់ពិព័រណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា
នារសៀលថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំស្ដង់ពិព័រណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពីតំណាងនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការទទួលបន្ទុករៀបចំស្ដង់ពិព័រណ៍ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីប្រមូលធាតុចូលបន្ថែមផ្សេងៗពីគ្រប់អង្គភាពពាក់ព័ន្ធ ក្នុងគោលបំណងឱ្យដំណើការនៃការរៀបចំស្ដង់ពិព័រណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ត្រឹមត្រូវស្របតាមស្ដង់ដារដែលបានកំណត់។