Comment are off
សិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន : បទពិសោធន៍ប្រទេសចិន”
ព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន : បទពិសោធន៍ប្រទេសចិន” ជូនដល់មន្ត្រីរាជការថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន-នាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកបណ្ឌិត Liu Qin អនុប្រធានវិទ្យាស្ថានជាតិគណនេយ្យសៀងហៃ និង លោក Sie Fei នាយកមជ្ឈមណ្ឌលភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន។