Comment are off
កិច្ចប្រជុំពិភាក្សាលើការងារសម្របសម្រួលគាំទ្រ និងគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទក្រសួង សំដៅបង្កើនប្រសិទ្ធភាព និងគណនេយ្យភាពចំពោះការគាំទ្រទូទៅ
នាព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារសម្របសម្រួលគាំទ្រ និងគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទក្រសួង សំដៅបង្កើនប្រសិទ្ធភាព និងគណនេយ្យភាពចំពោះការគាំទ្រទូទៅ ក្នុងនាមជាអង្គភាពប្រមូលផ្តុំលើកិច្ចការគ្រប់គ្រងធនធានមនុស្ស ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួង។