ការទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed), នាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជួបពិភាក្សាការងារជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗទៀត ក៏ដូចជា ត្រួតពិនិត្យវឌ្ឍនភាព និងសមិទ្ធផលនៃ ការអនុវត្តគម្រោង ដែលស្ថិតនៅក្រោមក្របខ័ណ្ឌហិរញ្ញប្បទានរបស់ ADB, នាព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១០:៣០ នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ