Comment are off
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធី ពាក់កណ្តាលឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នារសៀលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានដឹកនាំសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធី ពាក់កណ្តាលឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រុមការងារថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការបូកសរុបដោយអគ្គលេខាធិការដ្ឋាននៃក្រសួង ក្នុងគោលបំណង ៖
១. តាមដាន និង រាយការណ៍ជូនថ្នាក់ដឹកនាំ អំពីវឌ្ឍនភាពដែលអង្គភាពក្រោមឱវាទក្រសួង សម្រេចបាន នាពាក់កណ្តាល ឆ្នាំ២០២១ ដោយផ្តោតសំខាន់លើទិដ្ឋភាពហិរញ្ញវត្ថុ និង សមិទ្ធកម្ម
២. កំណត់បញ្ហាប្រឈម និង ស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារសម្រាប់ឆមាសបន្ទាប់ និង ឆ្នាំបន្ទាប់ ឱ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅដែលបានដាក់ចេញ
៣. បំពេញតាមលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធថវិកាកម្មវធី ។
ជារួម ទោះបីជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិក៏ពិតមែន ប៉ុន្តែការត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធីពាក់កណ្តាលឆ្នាំ បានបង្ហាញពីលទ្ធផលប្រមូលចំណូលរបស់ កសហវ អនុវត្តបានល្អគួរកត់សម្គាល់ ហើយនិន្នាការនៃការប្រមូលចំណូលសម្រាប់ឆមាសទី២ អាចនឹងត្រូវពឹងផ្អែកលើស្ថានភាពនៃការរីករាលដាលរបស់ជំងឺកូវីដ-១៩ ព្រមជាមួយការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ។ ការអនុវត្តចំណាយ ជារួមពិនិត្យឃើញថាកំពុងតែមានវឌ្ឍនភាពទៅតាមផែនការ បើទោះបីជាត្រូវជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តស្វែងរកដំណោះស្រាយសម្រាប់ដំណាក់កាលបន្តបន្ទាប់ ។