ពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តបទុមវត្តី រាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ ត្រូវនឹងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តបទុមវត្តី រាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមចូលរួមអម ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤១២អង្គ ដែលគង់ចាំព្រះវស្សា នៅវត្តបទុមវត្តី ក្នុងបិណ្ឌវេនទី១២។ ពិធីបុណ្យកាន់បិណ្ឌនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនដែលបានទទួលមរណភាព មានមាតា បីតា ជីដូនជីតា យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងលើកតម្កើន និងថែរក្សាប្រពៃណីជាតិខ្មែរតាំងពីបុរាណកាលមក។