ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈលោក Johannes Ojelund អគ្គនាយករងផ្នែកអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំជួប និង ស្វាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង សហការី នៅក្នុងទីស្ដីការក្រសួងការបរទេសស៊ុយអែត
ក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់រាជធានីស្តុកខុម នៃព្រះរាជាណាចក្រស៊ុយអែតស្ដីអំពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈលោក Johannes Ojelund អគ្គនាយករងផ្នែកអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំជួប និង ស្វាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង សហការី នៅក្នុងទីស្ដីការក្រសួងការបរទេសស៊ុយអែតនៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩។ នៅក្នុងជំនួបនេះ លោក Johannes បានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចសិក្សា និង បានបង្ហាញអំពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលស៊ុយអែតចំពោះការអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាលកម្ពុជា និង បន្តការគាំទ្រកម្ពុជានៅក្នុងការលើកកម្ពស់វិស័យអប់រំ, សុខាភិបាល, បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ និង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គម្រោង FMIS)នៅកម្ពុជា។ ក្នុងខណៈនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបលោក Johannes និង សហការីអំពីវឌ្ឍនភាពនៅក្នុងការអភិវឌ្ឍនវិស័យសេដ្ឋកិច្ច និង សង្គមកិច្ច ជាពិសេសគឺការបន្តអនុវត្តគម្រោង FMIS ជំហានទី២ ដែលជិតមកដល់គោលដៅរបស់ខ្លួន ហើយដែលប្រព័ន្ធនេះគឺជាឆ្អឹងខ្នង នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលនឹងជួយដល់ការពង្រឹងនូវ តម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ និង ប្រសិទ្ធភាពក្នុងដំណើរការគ្រប់គ្រងនិងអនុវត្តថវិកានៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបទៀតថា អ្វីដែលសំខាន់សម្រាប់កម្ពុជាគឺស្ថិរភាពនយោបាយ និង សុខសន្តិភាព និង បានពន្យល់ដល់ភាគីស៊ុយអែតថា ប្រជាពលរដ្ឋស៊ុយអែត និង រាជ រដ្ឋាភិបាលគឺបានផ្ដល់ជំនួយសហប្រតិបត្តិការជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់កាលៈទេសៈលើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗដូចបានរៀបរាប់ខាងលើក្នុងរយៈពេលដ៏យូរមកហើយ ដោយមិនបានប្រកាន់នូវជំហរផ្នែកនយោបាយ, រក្សាបាននូវអព្យាក្រឹត្យភាព និង ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូច្នេះសូមរាជរដ្ឋាភិបាលស៊ុយអែតរក្សានៅជំហរនេះ ដោយយកទំនាក់ទំនងសាមគ្គីភាពរវាងប្រជាពលរដ្ឋស៊ុយអែត និង កម្ពុជា និង ការជួយដោយស្មោះស្ម័គ្រដល់ប្រជាពលរដ្ឋកម្ពុជាជាធំបន្តទៀត។ តំណាងភាគីស៊ុយអែតបានឯកភាពចំពោះការលើកឡើងនេះ និង បានបង្ហាញនូវឆន្ទៈក្នុងការបន្តគាំទ្រកម្ពុជាក្នុងការដំណើរការអភិវឌ្ឍរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម និង ផ្នែកលទ្ធិប្រជាធិបតេយ្យ និង សិទ្ធមនុស្ស។ ចំពោះការអនុវត្តគម្រោង FMIS ក្រសួងការបរទេសស៊ុយអែតតាមរយៈភ្នាក់ងារអភិវឌ្ឍអន្តរជាតិស៊ុយអែត (Sida – Sweden International Development Agency) និង បន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អឺរ៉ុបក្នុងការបន្ត គាំទ្រគម្រោងនេះឱ្យទទួលបាននូវជោគជ័យនៅគ្រប់ដំណាក់កាលជាបន្តបន្ទាប់។ គួរឱ្យកត់សម្គាល់ថាទីភ្នាក់ងារ Sida នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ ត្រូវបានសភាអនុម័តបន្ថែមថវិកាអនុវត្តប្រចាំឆ្នាំរបស់ខ្លួនបន្ថែមទៀតសម្រាប់គាំទ្រ ដល់ការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិរបស់ខ្លួន។