Comment are off
កិច្ចផ្ទៃក្នុងប្រចាំខែ កុម្ភៈ ឆ្នាំ២០១៨ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃសុក្រ ៨រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចផ្ទៃក្នុងប្រចាំខែ កុម្ភៈ ឆ្នាំ២០១៨ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ខែ ក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់នាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ និងការងារប្រចាំថ្ងៃ ដែលបានអនុវត្តក្នុងខែកន្លងមក ព្រមទាំងដើម្បីដាក់ចេញនូវផែនការអនុវត្តការងារសម្រាប់អនុវត្តបន្តផងដែរ។